មកដឹងពីតម្លៃសំបុត្រចូលទស្សនាការប្រកួតបាល់ទាត់ជម្រើស​ជើង​ឯកថ្នាក់​ជាតិ ខេមបូឌានព្រីមៀរលីគ រដូវ​កាល​ថ្មីនេះ

សម្រាប់បាល់ទាត់ជាតិ ការប្រកួតជម្រើស​ជើង​ឯក ខេមបូឌានព្រីមៀរលីគ រដូវ​កាល​ថ្មី ២០២៣-២០២៤ នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​សៅរ៍ ទី​៥ ខែ​សីហា នេះ​តទៅ ​ដោយ​​ការ​ប្រកួត​ថ្ងៃ​សៅរ៍នេះ ​មាន ​២​គូ និង​ថ្ងៃ​អាទិត្យ​ស្អែកនេះមាន ៣​គូ ខណៈតម្លៃសំបុត្រចូលទស្សនា គឺបានបែកចែកដូចខាងក្រោមនេះ៖

*ព្រៃវែង vs ណាហ្គាវើលដ៍ ថ្ងៃ​សៅរ៍ ទី​៥ ខែ​សីហា ឆ្នាំ​២០២៣ នៅកីឡដ្ឋានព្រៃវែង

-មានតែ​១​ជម្រើស៖ ៥ ០០០​រៀល
*វិសាខា vs គិរីវង់សុខសែនជ័យ ថ្ងៃ​សៅរ៍ ទី៥ ខែ​សីហា ឆ្នាំ​២០២៣ នៅកីឡដ្ឋានព្រីនស៍

-ជម្រើសទី១៖ ២០ ០០០​រៀល
-ជម្រើសទ២៖ ១៦ ០០០​រៀល
*ភ្នំពេញក្រោន vs បឹងកេត ថ្ងៃអាទិត្យ ទី​៦ ខែ​សីហា ឆ្នាំ​២០២៣ នៅកីឡដ្ឋាន RSN

-ជម្រើសទី១៖ ១២ ០០០​រៀល
-ជម្រើសទី២៖ ១០ ០០០​រៀល
*ព្រះខ័នរាជស្វាយរៀង vs ភ្នំពេញក្រោន ថ្ងៃសុក្រ ទី​១១ ខែ​សីហា ឆ្នាំ​២០២៣ នៅកីឡដ្ឋាស្វាយរៀង

-ជម្រើសទី១ ៦ ០០០​រៀល
-ជម្រើស​ទី២៖ ៤ ០០០​រៀល

សូមបញ្ជាក់ថា គ្រប់​ការ​ប្រកួត​ទាំង​អស់ខាងលើនេះ នឹងមានផ្សាយ​ផ្ទាល់​តាមរយៈ​ទូរទស្សន៍ BTV News និង​ផេក BTV Cambodia ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង