មិនធម្មតាមែន! ប្រវត្តិកីឡាករ Nabati ដៃគូរបស់ ផល សោភ័ណ្ឌ ប្រកួតមិនធ្លាប់ចាញ់សោះ
អ្នកប្រដាល់គុនខ្មែរ ផល សោភ័ណ្ឌ នឹងទៅប្រកួតជាមួយជើងខ្លាំងរុស្ស៊ី Kiamran Nabati នៅកម្មវិធី Fair Fight នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ដោយ Kiamran Nabati ជាកីឡាករដែលមានបទពិសោធប្រកួត ឃីកបុកស៊ីង មិនដែលចាញ់ និងធ្លាប់់ប្រកួតគុនចម្រុះ ១ដងដែរ ហើយអាវុធដែលគ្រោះថ្នាក់បំផុតរបស់គេគឺ កណ្តាប់ដៃ និងជង្គង់។
មើលតែប្រវត្តិប្រកួត ៦លើកនេះ គឺដឹងច្បាស់ហើយ៖
- ឈ្នះកីឡាករចិន Gaofeng Meng ដោយពិន្ទុ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣
- ឈ្នះកីឡាករថៃ Suea Black ដោយសន្លប់ទឹកទី១ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣
- ឈ្នះកីឡាកររុស្ស៊ី Andrey Khomov ដោយសន្លប់ទឹកទី២ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២
- ឈ្នះកីឡាកររុស្ស៊ី Kirill Khomutov ដោយពិន្ទុ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២
- ឈ្នះកីឡាកររុស្ស៊ី Said Asatov ដោយពិន្ទុ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២
- ឈ្នះកីឡាកររុស្ស៊ី Mavlud Tuiev ដោយពិន្ទុ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២
- ឈ្នះកីឡាករអ៊ុយក្រែន Valeriy Abramenko ដោយសន្លប់ទឹកទី១ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩
គួរបញ្ជាផងដែរថា ជើងខ្លាំងរុស្ស៊ី Nabati មានអាយុ ២៨ឆ្នាំ កម្ពស់ ១.៧៥ម៉ែត្រ ដោយមានប្រវត្តិប្រកួត ឃីកបុកស៊ីង ចំនួន ១៦ដង ក្នុងនោះឈ្នះទាំងអស់ និងមិនធ្លាប់ចាញ់នោះទេ៕