ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ បានឧបត្ថម្ភថវិកា និងទឹកដោះគោដល់កីឡាករ លី ចំរើន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងលោកជំទាវ ហ៊ុន ម៉ាណា បានឧបត្ថម្ភថវិកា និងទឹកដោះគោដល់កីឡាករប្រដាល់ លី ចំរើន ដែលបានរបួសបាក់ដៃ ដើម្បីជួយសម្រាលបន្ទុកក្នុងការចំណាយរបស់គាត់។
ពិតណាស់ កីឡាករ លី ចំរើន ទទួលបានការឧបត្ថម្ភពី ឯកឧត្តម ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា ទឹកដោះគោសម្រាប់កូនធំអាយុ ១ឆ្នាំកន្លះ ចំនួន ៣៦កំប៉ុង និង ទឹកដោះគោសម្រាប់កូនតូចអាយុ ១ខែជាង ចំនួន ៣០កំប៉ុង ព្រមទាំងថវិកា ២លានរៀល បន្ថែមទៀតផងដែរ។
យ៉ាងណាមិញ ប្រពន្ធ និងកូនរបស់អ្នកប្រដាល់ លី ចំរើន បានពឹងផ្អែកលើចំណូលដែលទទួលបានពីការឡើងប្រកួត ប៉ុន្តែការរបួសបាក់ដៃនេះ ត្រូវចំណាយពេលព្យាបាលច្រើនខែទៀត ដូច្នេះឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ បានឧបត្ថម្ភថវិកា និងទឹកដោះគោសម្រាប់កូនដល់គាត់។
គួរបញ្ជាក់ផងដែរថា កីឡាករ លី ចំរើន បានរបួសបាក់ដៃស្តាំនៅពេលឡើងប្រកួតជាមួយកីឡាករថៃ សែនសាក់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នៅសង្វៀន CNC ដែលត្រូវចំណាយពេលច្រើនខែដើម្បីព្យាបាល៕