ការតែតបញ្ចូលទីចុងម៉ោង ដោយ កីឡាករ Haber ធ្វើឲ្យព្រះខ័នរាជស្វាយរៀងយកឈ្នះភ្នំពេញក្រោនក្នុងលទ្ធផល ២-១ ពិតជាមិនធម្មតា! (មានវីដេអូ)


សម្រាប់ការប្រកួតសប្តាហ៍ទី២ នៃជម្រើសជើងឯកជាតិខេមបូឌានព្រីមៀរលីគរដូវកាល២០២៣-២៤ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ល្ងាចម្សិលមិញនេះ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ភ្នំពេញក្រោន ដោយលទ្ធផល ២-១ និងជកចិត្តបំផុត ក្នុងនោះមានទស្សនិកជនសរុបជាង ២០០០ ចូលរួមទស្សនា បើសរុបទាំងក្រុមការងារទៀត ពិតជាមិនធម្មតាទេ សាទរយ៉ាងខ្លាំងដល់ក្រុមម្ចាស់ផ្ទះកាលពីយប់មិញនេះ។

រំឭកអំពីការប្រកួតនៅវគ្គទី១ យប់មិញនេះដែរ ពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនដោយក្រុមទាំងពីរមានឱកាសសម្រុកគ្នាទៅវិញទៅមក ជាពិសេសព្រះខ័នរាជស្វាយរៀងមានឱកាសច្រើនជាង ប៉ុន្តែគ្មានគ្រាប់បាល់កើតឡើងទេ ខណៈខ្សែប្រយុទ្ធ Haber ស៊ុតបុកបង្គោលទីពេលជើងដំបូង ចំណែកភ្នំពេញក្រោនមិនសូវមានឱកាសច្រើនទេ ដោយទទួលបានឱកាសម្តងៗ និងបង្កការគ្រោះថ្នាក់ច្រើន តែយ៉ាងណាមិញនៅនាទី៣០ ប្រាក់ ធីវ៉ា បានបំប៉ោងសំណាញ់ទីបានសម្រេច ដោយនាំមុខ ០-១ ដែលរក្សារហូតចប់វគ្គទី១។

លុះនៅវគ្គទី២ ព្រះខ័នរាជស្វាយរៀង បានព្យាយាមដាក់សម្ពាធយ៉ាងខ្លាំងរហូតរកបានគ្រាប់តាមស្មើ ១-១ ដោយខ្សែប្រយុទ្ធ Haber និងនៅចុងម៉ោងខ្សែប្រយុទ្ធលេខ៩៩ របស់ព្រះខ័នរាជស្វាយដដែលរូបនេះ តែតបញ្ចូលទីបាន ១គ្រាប់ទៀត និងជាគ្រាប់សម្រេចសេចក្តីតែម្ដង ពិតជាសូមអបអរសាទរដល់ក្រុមព្រះខ័នរាជស្វាយរៀង ដែលធ្វើបានយ៉ាងល្អ នៅក្នុងផ្ទះរបស់ខ្លួន នៃការប្រកួតនេះ៕

អត្ថបទដែលជាប់ទាក់ទង