អ្នកមានជម្ងឺមួយនេះ សូមប្រុងប្រយ័ត្នខ្ពស់ តិចជួបរឿងដូចកីឡាករ U18 សូ សុវណ្ណារាត់ ម្សិលមិញ

អតីតកីឡាករក្លិបបឹងកេត អាយុក្រោម ១៨ឆ្នាំម្នាក់ បានស្លាប់ដោយជម្ងឺគាំងបេះដូង កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣​ម្សិលមិញ ដោយលេងកីឡាហត់ខ្លាំងពេក ដកដង្ហើមអត់ទាន់ ខណៈកីឡាករវ័យក្មេងរូបនេះ ធ្លាប់មានជម្ងឺបេះដូងនេះយូរមកហើយ និងធ្លាប់សន្លប់ច្រើនដងពីមុនមកដែរ ប៉ុន្តែត្រូវបានក្រុមគ្រួសារសង្គ្រោះទាន់ពេល។

លោក ហេង ពិទូ ត្រូវជាបងជីដូនមួយ អតីតកីឡាករក្លិបបឹងកេត សូ សុវណ្ណារាត់ បានប្រាប់ថា រូបគេធ្លាប់មានបញ្ហាជម្ងឺបេះដូងនេះមក​យូរហើយ ដោយក្រុមគ្រួសារក៏បានហាមឃាត់មិនឲ្យលេងកីឡានោះទេ ប៉ុន្តែគាត់តែងតែលួចទៅលេងកីឡា ហើយកន្លងមកក៏ធ្លាប់សន្លប់ដែរ តែក្រុមគ្រួសារ​បានយកទៅសង្គ្រោះទាន់ពេល ប៉ុន្តែម្សិលមិញនេះ ពិតជាចូលរួមសោកស្តាយ រូបគេបានគាំងបេះដូង និងបានស្លាប់ភ្លាមៗ នៅអំឡុងពេលលេងបាល់ទាត់មួយកន្លែង។

គួររំឭកថា សម្រាប់អ្នកមានជម្ងឺបេះដូង ឬ ពេលកំពុងលេងកីឡា ដែលហត់ខ្លាំង សូមជៀសវាងកុំពិសាទឹកភ្លាមៗ ក៏អាចធ្វើឲ្យស្ទះបំពង់ខ្យល់ផងដែរ ម្យ៉ាងទៀតសូមធ្វើលំណាត់ប្រាណ ឬលេងកីឡា ឲ្យស្របនឹងកម្លាំងរបស់ខ្លួនផងដែរ ជៀសវាងនូវជួបរឿងមួយនេះ៕

 

អត្ថបទដែលជាប់ទាក់ទង