កីឡាករ Nabati ដែលផ្ដួល ផល សោភ័ណ្ឌ ទាមទារតម្លៃខ្លួន ៥មុឺន បើកីឡាករគុនខ្មែរណាចង់សងសឹកលើរូបគេ (មានវិដេអូ)

ជើងខ្លាំង​រុស្ស៊ី Nabati Kamran បាន​ទាមទារ​តម្លៃ​ខ្លួន​ប្រមាណ ៥​ម៉ឺន​ដុល្លារ​អាមេរិក ​ទើប​យល់​ព្រម​ប្រកួត​ជា​មួយ​កីឡាករ​គុន​ខ្មែរ​ដែល​ចង់​សង​សឹក​ឲ្យ​កីឡាករ ផល សោភ័ណ្ឌ ដែល​សន្លប់​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២៣ កន្លងទៅ។

ពិតណាស់ បន្ទាប់​ពី​ផ្តួល ផល សោភ័ណ្ឌ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី១​ តាម​រយៈ​រន្ទះ​ជើង​ផ្កាប់​ចាន អ្នក​គាំទ្រ​គុន​ខ្មែរ ​ចំនួន​ចង់​ឲ្យ​កីឡាករ​រុស្ស៊ី Nabati មក​ប្រកួត​នៅ​ប្រទេស​កម្ពុជា ដើម្បីឲ្យ ផល សោភ័ណ្ឌ សងសឹក ឬក៏​កីឡាករ​គុន​ខ្មែរ​ផ្សេង​ទៀត​សងសឹក ជា​ពិសេស លោក អេ ភូថង ក៏​ចង់​ឲ្យ​កូន​ប្រុស​របស់​លោក គឺកីឡាករ អេ អាំម៉ារីន ភូថង ប្រកួត​ជា​មួយជើងខ្លាំង​រុស្ស៊ី Nabati ដែរ។

យ៉ាងណាមិញ បើតាមការឆ្លើយ​តប​ទៅ​នឹង​ការ​ចង់​ឲ្យ​មាន​កីឡាករ​គុន​ខ្មែរ​សង​សឹកនោះ ប្រដាល់រុស្ស៊ី Nabati បាន​និយាយ​ថា៖ “ខ្ញុំ​គោរព​ចំពោះ​​ជើង​ឯក​គុន​ខ្មែរ​ម្នាក់​នេះ ​កីឡាករ​កម្ពុជា​ចង់បង្កើន​លុយ​​ ហើយ​ពួក​គេ​ចង់​ឲ្យ​មាន​ការ​ប្រកួត​​គុន​ខ្មែរ ខ្ញុំ​មិន​ចាប់​អារម្មណ៍​ទេ ប៉ុន្តែ​ប្រសិន​​បើ ពួក​គាត់​ពិត​ជា​ចង់​បាន​មែន ខ្ញុំ​គិត​ថា យក​ល្អ​គឺ​​បង្កើន​​​​តម្លៃ​ខ្ញុំ​វិញ តើ​គិត​យ៉ាង​ម៉េច​ដែរ​ចំណុច​នេះ?”។

លោកបានបន្តទៀតថា៖ “សួស្តី​កម្ពុជា ខ្ញុំ​បាន​លឺថាអ្នក​​មាន​កីឡាករ​ចង់​ប្រកួត​ជា​មួយ​ខ្ញុំ​បន្ទាប់ ទទួល​បាន​ ខ្ញុំ​ត្រៀម​​ខ្លួនរួចហើយ​ ប៉ុន្តែ​​អ្នក​ត្រូវ​ឲ្យ​តម្លៃ​ខ្លួន​ខ្ញុំ​ ៥​ម៉ឺន​ដុល្លារ​អាមេរិក”។

គួរ​បញ្ជាក់ផងដែរថា កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២៣ ជើង​ឯក​គុន​ខ្មែរ ផល សោភ័ណ្ឌ បាន​បរាជ័យ​ក្រោម​រន្ទះ​ជើង​របស់​ម្ចាស់​ផ្ទះ​រុស្ស៊ី Kamran Nabati នៅ​ដើម​ទឹក​ទី​១ នៅកម្មវិធី RCC Fair Fight 22 នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី៕

អត្ថបទដែលជាប់ទាក់ទង