គ្រូបង្វឹកវិសាខា លើកឡើងថា ការប៉ះបឹងកេតល្ងាចនេះគឺជាការប្រកួតដ៏តានតឹងមួយ

អ្នកចាត់ការទូទៅក្លិបវិសាខា លើកឡើងអំពីការប៉ះជាមួយក្រុមបឹងកេតល្ងាចនេះថា ជាការជួបគ្នាមួយដ៏មានភាពតានតឹង ព្រោះថាបឹងកេតក៏ជាក្រុមមួយដែលមិនធម្មតានៅក្នុងលីគកំពូលកម្ពុជា ហើយលោកនឹងប្ដេជ្ញាឲ្យអស់ពីសមត្ថភាពក្នុងការប្រកួតមួយនេះ។ តាមរយៈការស្រង់សំដីរបស់គ្រូបង្វឹកលោក Simon Mcmenemy បាននិយាយថា៖

Simon Mcmenemy ៖ ការប្រកួតនេះ គឺជាជំនួបដ៏តានតឹងមួយ ទោះបីជាពួកយើងបានចាប់ផ្ដើមល្អសម្រាប់ ៣ប្រកួតដំបូង តែការប្រកួតនេះ កាន់តែលំបាកថែមទៀត ដោយសារគោលបំណងរបស់យើង ត្រូវរក្សាចំណាត់ថ្នាក់កំពូលតារាង អ៊ីចឹងវាជាការប្រឈមមួយ ព្រោះបឹងកេត ក៏ជាក្រុមល្អមួយដែរ ទោះពួកយើងធ្លាប់លេងមិត្តភាពជាមួយពួកគាត់ ២/៣ប្រកួតក៏ដោយ ក៏យើងមើលឃើញបឹងកេត ជាបេក្ខភាពប្រកួតប្រជែងមួយដ៏លំបាក ដោយសារពួកគាត់មានកីឡាករល្អ ពិសេសគ្រូល្អ ដូច្នេះមានន័យថា ការប្រកួតនេះ គឺជាការប្រកួតដែលយើងត្រូវតែលេងឲ្យខ្លាំងអស់ពីលទ្ធភាព ដើម្បីរក្សាតំណែងកំពូលតារាងរបស់យើង។

គួរបញ្ជាក់ថា ក្រុមបាល់ទាត់វិសាខា នឹងត្រូវតទល់ជាមួយបឹងកេត នៅល្ងាចថ្ងៃនេះ ក្នុងសប្ដាហ៍ទី៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៦:០០នាទីល្ងាចតទៅ៕

អត្ថបទដែលជាប់ទាក់ទង