នោះៗ ពេលនេះ នាគមាស ឃីម បូរ៉ា ទទួលស្គាល់អំពី ពេជ្រ សម្បត្តិ បែបនេះថា…

ជំនួបរវាងនាគមាស ឃីម បូរ៉ា និងក្របីព្រៃ ពេជ្រ សម្បត្តិ នឹងដាក់ខ្សែក្រវាត់គ្រុឌម្នាក់ ១គ្រឿង ដើម្បីធ្វើការប្រកួតដណ្ដើមគ្នា ដោយអ្នកឈ្នះទទួលបានខ្សែក្រវាត់ ២គ្រឿង ចំណែកអ្នកចាញ់នឹងអស់ខ្សែក្រវាត់។

នាគមាស ឃីម បូរ៉ា បាននិយាយថា៖ “ខ្ញុំគិតថាការជួបគាត់ (ពេជ្រ សម្បត្តិ) គឺ ពិបាកមិនមែនជារឿងងាយស្រួលនោះទេ ព្រោះគាត់ក្មេងកំពុងតែឡើង សមត្ថភាពខ្លាំង ហើយបើគិតពីកម្លាំងស៊ុស គឺខ្ញុំប្រហែលជាចាញ់គាត់ តែខ្ញុំមិនមានអារម្មណ៍ថាភ័យខ្លាចរបូតខ្សែក្រវ៉ាត់នោះទេ ព្រោះការប្រកួតតែងតែមានឈ្នះ ហើយនិងចាញ់ គឺជាកីឡា តែអ្វីដែលខ្ញុំត្រូវធ្វើនោះ គឺត្រូវតែខំឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំដែលមាន”។

ពិតណាស់ នាគមាស ឃីម បូរ៉ា ជាកីឡាករវាយក្បាច់ មានថយនិងចូល ឬលេងជង្គង់ និងសន្សំកំលាំង អាចនិងមានភាគរយឈ្នះ ៦៩% ប៉ុន្តែ ក្របីព្រៃ ពេជ្រ សម្បត្តិ អាចប្រើយុទ្ធសាស្ត្រ បុកដដែល (៣ទឹក) បើមិនអាចផ្ដួលដៃគូបាន ភាគរយឈ្នះតិច ៥៥% ហើយអាវុធរបស់ ឃីម បូរ៉ា ដែលគ្រោះថ្នាក់ជាងគេគឺកែង យ៉ាងណា ពេជ្រ សម្បត្តិ ជាកីឡារស៊ូនឹងភាគច្រេីនដេីរបុក មានភាពធន់កម្លាំងស៊ុសល្អ អាវុធគ្រោះថ្នាក់ជាងគេគឺ កណ្តាប់ដៃ។

គួរបញ្ជាក់ផងដែរថា ការប្រកួតរវាងនាគមាស ឃីម បូរ៉ា និងក្របីព្រៃ ពេជ្រ សម្បត្តិ នឹងធ្វើឡើងនៅថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ នៅមហាព្រឹត្តិការណ៍ គ្រុឌគុនខ្មែរ ដោយការប្រកួតនេះវាយ ៥ទឹក ហ្គងធម្មតា៕

អត្ថបទដែលជាប់ទាក់ទង