ស្ថិតិក្រុម បឹងកេត និង វិសាខា ក្រោយឆ្លងកាត់បីប្រកួតកន្លងមកនៅខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣/២៤

ជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣/២៤ គិតមកទល់ពេលនេះឈានចូលសប្តាហ៍ទី៤ ហើយ ដែលល្ងាចនេះមាន ៨ ក្រុមដែលត្រូវជួបតទល់គ្នាមានដូចជា៖

គូទី១ អង្គរថាយហ្គឺរ ប៉ះជាមួយ កងយោធពលខេមរភូមិន្ទ នៅម៉ោង ៣:៤៥ នាទីរសៀល នៅកីឡដ្ឋានហនុមាន (ខេត្តសៀមរាប)
គូទី២ គិរីវង់សុខសែនជ័យ ប៉ះ ព្រៃវែង អេហ្វស៊ី នៅម៉ោង ៣:៤៥ នាទីរសៀល នៅកីឡដ្ឋានគិរីវង់ (ខេត្តតាកែវ)
គូទី៣ ណាហ្គាវើលដ៍ ប៉ះ ភ្នំពេញក្រោន នៅម៉ោង ៦:០០ នាទីយប់ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ
គូទី៤ បឹងកេត ប៉ះ វិសាខា នៅម៉ោង ៦:០០ នាទីយប់ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)។

ចំពោះក្រុមដែល លេចធ្លោរជាងគេក្នុងចំណោមទាំង ៤ គូគឺជា ការក្រកួតរវាង បឹងកេត ប៉ះជាមួយ វិសាខា ដែលខាងក្រោយនេះជាស្ថិតិដែលក្រុមទាំងពីរឆ្លងកាត់ការប្រកួត ៣ លើកកន្លងមក។

វិសាខា ប៉ះជាមួយ គិរីវង់សុខសែនជ័យ លទ្ធផល ២-០
ណាហ្គាវើលដ៍ ប៉ះជាមួយ វិសាខា លទ្ធផល ១-៤
វិសាខា ប៉ះជាមួយ ដង្កោសែនជ័យ លទ្ធផល ៤-០

ចំពោះក្រុម បឹងកេត

ភ្នំពេញក្រោន ប៉ះជាមួយ បឹងកេត លទ្ធផល ២-១
បឹងកេត ប៉ះជាមួយ អង្គរថាយហ្គឺរ លទ្ធផល ៤-១
ព្រៃវែង ប៉ះជាមួយ បឹងកេត លទ្ធផល ១-១

អត្ថបទដែលជាប់ទាក់ទង