កីឡាកររបស់ក្លិបវិសាខាត្រូវបានកោះហៅ ចូលក្រុមជម្រើសជាតិច្រើនជាងក្រុមដទៃក្នុងចំណោម ៦ ក្លិប

ក្រោយចេញ បញ្ជីរាយនាមកីឡាករជម្រើសជាតិកម្ពុជា ត្រៀមប៉ះ ហុងកុងថ្ងៃ ០៧ និង ម៉ាកាវ ថ្ងៃទី ១១ ខែកញ្ញា យើងឃើញថា មានកីឡាករដែលជាប់ឈ្មោះច្រើនជាងគេគឺមកពីក្លិប វិសាខាមានចំនួនច្រើនរហូតទៅដល់ ៧ រូបក្នុងចំណោម ៦ ក្លិបយ៉ាងណាដូចជា ក្លិបបឹងកេតមាន ៦ រូប, ភ្នំពេញក្រោន ៥រូប, ព្រះខ័នរាជស្វាយរៀង ៣រូប, ណាហ្គាវើលដ៍ និងព្រៃវែង មានចំនួន ២រូប ទោះយ៉ាងនេះក្ដី បើយើងងាកទៅមើលការប្រកួតនៅក្របខណ្ឌ Cambodian premier league វិញ វិសាខាត្រូវបានរងបរាជ័យក្រោមថ្វីជើងរបស់បឹងកេតដោយលទ្ធផល ៤-២ កាលពី ២៧ មុននេះបន្តិច។

ចំពោះ ជម្រើសជាតិកម្ពុជាឈុតធំវិញក្រោមការដឹកនាំរបស់លោក Felix Dalmas លើកទី១ ក្រុមគោព្រៃកម្ពុជាត្រូវបានជម្រើសជាតិបង់ក្លាដែសលត់ក្នុងលទ្ធផល ០-១ កាលពីថ្ងៃទី ១៥ កន្លងទៅ៕

អត្ថបទដែលជាប់ទាក់ទង