កីឡាករបរទេសនៅក្របខណ្ឌកំពូល Cambodian premier league ២រូបត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ

បច្ចុប្បន្ននេះលីគកំពូលកម្ពុជា Cambodian premier league មានកីឡាករកូតាអាស៊ាននៅតាមក្លិបមួយចំនួន ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ ក្នុងចំណោមកីឡាករបរទេសទាំងនោះ មានកីឡាករពីររូបត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើស។

១. ខ្សែបម្រើ Pocholo Bugas ដែលបច្ចុប្បន្នស្នាក់នៅជាមួយក្លិប អង្គរថាយហ្គឺរ ត្រូវបានកោះហៅចូលជម្រើសជាតិហ្វីលីពីនអាយុ២៣ឆ្នាំ ត្រៀមប្រកួត AFC Cup ២០២៤ ដែលស្ថិតនៅក្នុងប្រទេសថៃ Bugas ធ្លាប់បានចូលរួមជាមួយក្រុមជម្រើសជាតិហ្វីលីពីនដំបូងនៅឈុត U១៨ សម្រាប់ការប្រកួត AFF U១៨ Youth Championship ដែលចូលរួមប្រកួតនៅប្រទេសវៀតណាម អ្វីដែលពិសេសនៅឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ រូបគេធ្លាប់បានបង្ហាញខ្លួនលើទីលាននៃពានរង្វាន់ AFC Champions League ដែលជាពានរង្វាន់កំពូលរបស់អាស៊ីផងដែរ។

២, ខ្សែការពារ Soe Moe Kyaw របស់ក្លិបភ្នំពេញក្រោន ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ត្រៀមប្រកួត FIFA Day ជាមួយជម្រើសជាតិនេប៉ាល់២ប្រកួតនៅថ្ងៃ ០៨-១១ ខែកញ្ញានេះ សម្រាប់ Moe Kyaw គិតមកទល់ពេលនេះរូបគេបានបង្ហាញខ្លួនឲ្យជម្រើសជាតិចំនួន ២៨ លើកមកហើយ និងឆ្លងកាត់ក្លិបចំនួនបីដូចជា Ayeyawady United, Yangon United និងចុងក្រោយក្លិប Kasetsart បន្ទាប់ពីចូលរួមជាមួយភ្នំពេញក្រោន៕

អត្ថបទដែលជាប់ទាក់ទង