ខ្លា​ចាស់​​ នួន​ សូរិយា ថា ពេជ្រ​ សម្បត្តិ​ អនាគត​ទៅអាច​នឹង​ខ្លាំង​ជាង​ រថថាំង​ (Rodtang ទៅទៀត​…

អតីតជើងខ្លាំង​ល្បីឈ្មោះ​ នៅ​កម្ពុជា​ លោក​ នួន​ សូរិយា​ និយាយថា ក្នុង​រយៈពេល​ ២ឆ្នាំ​មកនេះ កីឡាករ​ ពេជ្រ​ សម្បត្តិ​ បានធ្វើការប្រកួត​យ៉ាងល្អ​ និង​ល្បី​ដូច​នេះ​ អនាគត​ទៅអាច​នឹង​ខ្លាំង​ជាង​អ្នក​លេង​គុន​ថៃ​ រថថាំង​ (Rodtang​) ទៅ​ទៀត។​

​ពិតណាស់ បើយោង​តាម​ការ​ឡាយ​នៅ​លើ​ហ្វេសបុក​របស់​លោក​ នួន​ សូរិយា​ បាន​លើក​ឡើង​ថា៖​ “រយៈពេល​ត្រឹម​ ២ឆ្នាំ​ កីឡាករ​ ពេជ្រ​ សម្បត្តិ​ ប្រកួត​បាន​ល្អ​ និង​ល្បីឈ្មោះ​បែប​នេះ​ មិនមែន​ជា​រឿង​ធម្មតា​នោះ​ឡើយ​ ប្រសិន​បើ​បន្ត​ខំប្រឹង​ហ្វឹកហាត់​ និង​ថែទាំ​ខ្លួន​បាន​ល្អ​នោះ ​អនាគត​អាច​នឹង​ខ្លាំង​ជាង​អ្នក​លេង​គុន​ថៃ​ រថថាំង​ (Rodtang​) ទៅ​ទៀត ព្រោះ​ថា​កីឡាករ​ថៃ​ម្នាក់​នេះ​ គឺ​រូប​គេ​ប្រឡូក​ក៏​ដូច​ជា​ចូល​ប្រកួត​តាំង​ពី​វ័យ​ក្មេងៗ​មក​ម្ល៉េះ​ទម្រាំ​ខ្លាំង​ ឬ​ល្អ​មាន​កេរ្តិ៍ឈ្មោះ​ដូច​សព្វ​ថ្ងៃ”។​

គួរបញ្ជាក់ផង​ដែរ​ថា ក្របីព្រៃ​ ពេជ្រ​ សម្បត្តិ​ ជា​កីឡាករ​ម្នាក់​កំពុង​ល្បីឈ្មោះ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ ហើយរូប​គេ​ចាប់ទុក​ជា​កីឡាករ​លំដាប់​ A ​នៅកម្ពុជាហើយ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ជា​កូន​សិស្ស​របស់លោក​ ពេជ្រ​ សុផាន់ គាត់ចូល​ប្រឡូក​គុន​ខ្មែរ​រយៈពេល​ប្រហែល ​២ឆ្នាំ​ប៉ុណ្ណោះ​ ពេជ្រ សម្បត្តិ​ មានខ្សែក្រវាត់​ ២គ្រឿង ​គឺ​ខ្សែក្រវាត់​ខារ៉ាបាវ​ នៅ​សង្វៀន​បាយ័ន​ និង​ខ្សែក្រវាត់​គ្រុទ​ នៅ​សង្វៀន​ ទទក​ ថ្មីៗ​នេះ​រូប​គេ​ទើប​ឈ្នះ​បាន​ឡាន​មួយ​គ្រឿង​​ផង​ដែរ ​ក្នុង​កម្មវិធី​គុន​ខ្មែរ​អលស្តារ​៕​
អត្ថបទដែលជាប់ទាក់ទង