ក្នុងខែកញ្ញានេះជម្រើសជាតិកម្ពុជាយើងធ្វើការរៀងធ្ងន់ នេះជាកម្មវិធីប្រកួតរបស់ក្រុមគោព្រៃនៅខែនេះ

បន្ទាប់ពីផ្អាកលីគកំពូល Cambodian premier league រយៈពេល ២ សប្ដាហ៍នេះ យើងសង្កេតឃើញថា ជម្រើសជាតិកម្ពុជា ធ្វើការរៀងធ្ងន់ដោយក្នុងខែកញ្ញានេះមាន ៥ ប្រកួតក្នុងដៃ ខាងក្រោមនេះជាកម្មវិធីប្រកួតដែលមានដូចជា៖

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឈុតធំ
– កម្ពុជា ប៉ះជាមួយ ហុងកុង នៅថ្ងៃទី ០៧/០៩/២០២៣ ប្រកួតមិត្តភាព Vattanac International Friendly
– កម្ពុជា ប៉ះជាមួយ ម៉ាកាវ នៅថ្ងៃទី ១១/០៩/២០២៣ ប្រកួតមិត្តភាព MinebeaMitsumi International Friendly
សម្រាប់ការប្រកួតទាំងពីរនេះធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ
– កម្ពុជា ប៉ះជាមួយ លីបង់ នៅថ្ងៃទី ០៦/០៩/២០២៣ ពានរង្វាន់ AFC U23 Asian Cup
– ម៉ុងហ្គោលី ប៉ះជាមួយ កម្ពុជា នៅថ្ងៃទី ០៩/០៩/២០២៣ ពានរង្វាន់ AFC U23 Asian Cup
– អារ៉ាប៊ីសាអូឌីត ប៉ះជាមួយ កម្ពុជា នៅថ្ងៃទី ១២/០៩/២០២៣ ពានរង្វាន់ AFC U23 Asian Cup
សម្រាប់ការប្រកួតធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត

អត្ថបទដែលជាប់ទាក់ទង