មេចចឹងទៅ! សំណួរទៅសហព័ន្ធ ហេតុអ្វីរៀបចំរឿងនេះ មិនទាន់រួចទៀត ខណៈការប្រកួតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ?

កាលពីថ្ងៃអាទិត្យទី០៣ ខែកញ្ញា ឆ្នាំ២០២៣ មានការប្រកួតបាល់ទាត់ក្នុងសាលដ៏ជក់ចិត្តមួយ រវាងក្រុមបាល់ទាត់មាន់បំពងក្តៅស្រួយ ជួបជាមួយក្រុមដោនថោនស្ពតនៅក្នុងពាន់រង្វាន់ Tiger Futsal Cup 2023 និងបានបញ្ចប់ក្នុងលទ្ធផល ក្រុមមានបំពង ០២គ្រាប់ ក្រុមដោនថោន ០៧គ្រាប់។

ក្នុងជំនួបដ៏ស្វិតស្វាញ់មួយនេះបានធ្វើឲ្យអ្នកគាំទ្ររបស់ក្រុមទាំងពីរ ក៏ដូចជាអ្នកគាំទ្រវិស័យទាត់ក្នុងសាល មានសន្ទុះក្នុងការតាមដានគាំទ្រជាខ្លាំង ក្រោយពីបានបញ្ចប់ការប្រកួតមួយនេះ និងក៏មានអ្នកគាំទ្រជាច្រើនបានលើកឡើងជាសំណួរទៅកាន់សហព័ន្ធ ពាក់ព័ន្ធអំពីម៉ោងក្នុងពេលសម្រាក រវាងក្រុមទាំង២ អំឡុងពេលប្រកួត? មួយវិញទៀតនេះ គឺជាការប្រកួតថ្នាក់ជាតិដ៏ធំមួយផងដែរ ហេតុអ្វីបានជាមិនមានវិធានការ ឬរៀបចំកំណត់ថេរវេលានៅលើផ្ទាំង LED ក្នុងទីលានអំឡុងពេលប្រកួតដូច្នេះ?

បញ្ហានេះ បើតាមអ្នកគាំទ្រដែលតែងតែទៅទស្សនាផ្ទាល់នៅទីលានក៏បានលើកឡើងថា បញ្ហាផ្ទាំង LED នេះបានកើតឡើងជាញឹកញាំបមកហើយ ខណៈ អ្នកអ្នកគាំទ្រមួយចំនួនទៀតក៏បាននិយាយយ៉ាងដូច្នេះថា ការប្រកួតបែបនេះគួរណាស់តែមានថេរវេលាជាក់លាក់នៅលើទីលាន ដើម្បីឲ្យក្រុមទាំងសងខាង ងាយស្រួលក្នុងការប្តូរកីឡាករ ក៏ដូចយុទ្ធសាស្រ្តផ្សេងៗ ឲ្យស្របតាមពេលវេលាដែលនៅសល់នោះ តែខាងសហព័ន្ធ និងអ្នករៀបចំកម្មវិធីមួយនេះហាក់មិនមានវិធានការអ្វី សម្រាប់ការប្រកួតដ៏ធំបែបនេះសោះឡើយ។

យោងតាមការសំណូមពររបស់អ្នកគាំទ្រវិស័យបាល់ទាត់ក្នុងសាលជាច្រើនបានធ្វើការស្នើរសុំឲ្យខាងអ្នករៀបចំកម្មវិធី ក៏ដូចខាងសហព័ន្ធធ្វើការស្រាយបំភ្លឺទៅលើចំណុចមួយចំនួនដែលបានលើកឡើងផងដែរ ដើម្បីឲ្យអ្នកគាំទ្រអស់មន្ទិលសង្ស័យ និងមានការអភិវឌ្ឍន៍ក្នុងវិស័យបាល់ទាត់ក្នុងសាលឲ្យបានកាន់តែមានភាពរីកចម្រើនទៅមុខ បានលឿនដូចជាប្រទេសជិតខាង៕

អត្ថបទដែលជាប់ទាក់ទង