សៀង ចន្ធា លើកឡើងពី ការប្រកបអាជីពនៅលីគកាតារយៈពេលជាងមួយខែមកនេះ

ខ្សែប្រយុទ្ធ សៀង ចន្ធា ដែលត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិសម្រាប់ការប្រកួតមិត្ភភាព ពេលនេះបានមកដល់កម្ពុជាហើយ ក្រោយពីទៅប្រកបអាជីពនៅលីគទី២របស់ប្រទេសកាតា ក្នុងនោះរូបគេបានលើកឡើងពីចំនុចនៃការរស់នៅ និងការហ្វឹកហាត់នៅទីនោះដូចជា៖

– ការរស់នៅកាតា រៀងពិបាកក្នុងការហូបចុក ដែលធ្វើឲ្យ ចន្ធា ស្រកទម្ងន់ ៥ គីឡូក្រាម
– នៅទីនោះមានការហ្វឹកហាត់ខ្លាំង
– ការបញ្ចេញសមត្ថភាពប្រជែងកៅអី ១១ នាក់ដំបូង និង ឲ្យបរទេសឃើញថា កីឡាករខ្មែរអាចមានសមត្ថភាពលេងនៅក្រៅប្រទេសបាន
– ចំពោះវិន័យក្នុងក្លិបពិតជាតឹងរឹងសម្រាប់កីឡាករ ត្រូវតែទៅហ្វឹកហាត់មុនមួយម៉ោង

គួរបញ្ជាក់ថា សៀង ចន្ធា នឹងចូលរួមហ្វឹកហាត់ជាមួយក្រុមពីថ្ងៃស្អែកទៅ ត្រៀមការប្រកួតជាមួយក្រុមជម្រើសជាតិ ហុង កុង នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៧:០០ នាទីយប់ ស្ថិតនៅពហុកីឡដ្ឋានជាតិអូឡាំពិក៕

អត្ថបទដែលជាប់ទាក់ទង