ពេលនេះ ទីម័រខាងកើត កោះហៅកីឡាករបីរូបហើយដែលលេងនៅលីគកំពូលកម្ពុជា ចូលរួមជាមួយជម្រើសជាតិ

លីគកំពូលកម្ពុជាមានកីឡាករកូតាអាស៊ានជាច្រើនដែលបានមកប្រកបអាជីពនេះ យ៉ាងណាក្នុងអំឡុងពេល FIFA Day ប្រទេសជាច្រើនបានកោះហៅកីឡាកររបស់ខ្លួនជាច្រើន ចូលរួមជាមួយក្រុមជម្រើសជាតិ ក្នុងនោះចំពោះ ប្រទេសទីម័រខាងកើត បានចុចឈ្មោះចំកីឡាករបីរូបដែលកំពុងលេងនៅ Cambodia premier league ដែលមានដូចជា៖

ទី១, ខ្សែប្រយុទ្ធ Mouzinho Barreto De Lima ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅជាមួយក្លិបវិសាខា
ទី២, ខ្សែបម្រើ John Frith កំពុងប្រកបអាជីពនៅក្លិប អាយអេសអាយដង្កោសែនជ័យ
ទី៣, ខ្សែប្រយុទ្ធ Zenivio Mota របស់ក្លិប គិរីវង្សសុខសែនជ័យ

គួរបញ្ជាក់ថា កីឡាករបរទេស ដែលលេងនៅកម្ពុជា ត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិមាន ៥ នាក់ ដូចជា Pocholo Bugas របស់ហ្វីលីពីន(អង្គរថាយហ្គឺរ) និង Soe Moe Kyaw របស់មីយ៉ាន់ម៉ា(ភ្នំពេញក្រោន)ចំពោះអ្នកទាំងបីខាងលើគឺត្រូវត្រៀមចូលរួមការប្រកួតពានរង្វាន់ AFC U23 Championship 2023 វគ្គជម្រុះពូលF ស្ថិតនៅប្រទេសគុយវ៉ែត ចាប់ពីថ្ងៃទី៦-១២ ខែកញ្ញាខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង