គ្រូបង្វឹកហុងកុងលើកឡើងពីកីឡាករដែលចូលសញ្ញាតិលេងឲ្យជម្រើសជាតិរបស់ខ្លួន

នៅក្នុងសន្និសិទសារព័ត៌មានមុនពេលប្រកួតរវាងជម្រើសជាតិកម្ពុជានិងហុងកុង កាលពីម្សិលមិញនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ គ្រូបង្វឹកជម្រើសជាតិហុងកុងបានលើកឡើងអំពីបញ្ហាពាក់ព័ន្ធនិងកីឡាករចូលសញ្ញាតិលេងក្នុងជម្រើសជាតិរបស់ខ្លួន។

ក្នុងនោះលោក Jørn Andersen បាននិយាយដូច្នេះថា៖”សម្រាប់កីឡាករបរទេសចូលសញ្ញាតិ លេងឲ្យជម្រើសជាតិហុងកុង វាមិនប្លែកនោះទេ បើតាមបណ្ដាលប្រទេសអាស៊ាន ក៏មានកីឡាករបរទេសចូលសញ្ញាតិក្នុងក្រុមជម្រើសជាតិគេដែល សំខាន់ខ្ញុំត្រូវតែដឹកនាំក្រុមជម្រើសជាតិហុងកុង ឲ្យកាន់តែរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសទៀតនោះគឺការប្រកួត FIFA World Cup ២០២៦”។

គួរបញ្ជាក់ថា ៥ ប្រកួតចុងក្រោយរបស់ជម្រើសជាតិកម្ពុជាមិនទាន់បានយកឈ្នះលើក្នុងជម្រើសជាតិហុងកុងនៅឡើយទេ ជាក់ស្ដែងក្នុងការប្រកួតលើកចុងក្រោយនៃពាន់រង្វាន់ AFC Asian Cup នៅប្រទេសឥណ្ឌា កម្ពុជាចាញ់ហុងកុងក្នុងលទ្ធផល ៣-០៕

អត្ថបទដែលជាប់ទាក់ទង