គ្រូបង្វឹកជម្រើសជាតិកម្ពុជាកំពុងមានបញ្ហាធំលើការជ្រើសរើសខ្សែប្រយុទ្ធទោលសញ្ជាតិខ្មែរ

គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Felix Delmas បានលើកឡើងអំពីបញ្ហាប្រឈមយ៉ាងធំលើការជ្រើសរើសកីឡាករខ្សែប្រយុទ្ធសញ្ញាតិខ្មែរសម្រាប់ក្រុមគោព្រៃ។

ដោយនៅក្នុងសន្និសិទសារព័ត៌មាន លោក Delmas បាននិយាយថា៖ការជ្រើសរើសខ្សែប្រយុទ្ធ ភាគច្រើនជាកីទ្បាករបរទេសលេង បញ្ហានោះដើម្បីជ្រើសរើសខ្សែប្រយុទ្ធសញ្ជាតិខ្មែរ ចូលរួមជាមួយក្រុមជម្រើសជាតិបាន លោកត្រូវតែទៅមើលការហ្វឹកហាត់ និងសាកសួរគ្រូបង្វឹកនៅតាមក្លិបនីមួយៗ ដោយសារតែពួកគេមិនសូវមានឱកាសបង្ហាញខ្លួនលេងក្នុងលីគទ្បើយ ភាគច្រើនសឹងតែគ្រប់ក្លិបហើយ ដែលប្រើប្រាស់កីទ្បាករបរទេស ហេតុនេះលោកត្រូវទៅមើលកីទ្បាករនៅកន្លែងហ្វឹកហាត់ និងពេលលេងនៅក្នុងលីគ។

គួរបញ្ជាក់ថា កីឡាករដែលត្រូវបានជ្រើសរើសជាប់ក្នុងបញ្ជីរាយនាមឈ្មោះកីឡាករទាំង ២៦ រូប ភាពច្រើនមានតែខ្សែប្រយុទ្ធស្លាបប៉ុណ្ណោះ ក្នុងនោះខ្សែយុទ្ធទោសមានម្នាក់គឺកីឡាករ រ៉ឹង ប៊ុនហៀង ដែលមកពីក្លិបវិសាខា៕

អត្ថបទដែលជាប់ទាក់ទង